សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យ បវរមហាប្រសើរជូនចំពោះសម្ដេចពិជ័យសេនា ទៀ បាញ់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិក្នុងឱកាសនៃពិធីចម្រើនជន្មាយុរបស់សម្ដេច នាថ្ងៃទី ០៥ ខែវិច្ឆិកាឆ្នាំ ២០២០
ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរសម្ដេចពិជ័យសេនា ទៀ បាញ់ ទទួលបាននូវសុខភាពល្អបរិបូរណ៌កម្លាំងពលំមាំមួន ប្រាជ្ញាភ្លឺថ្លា អាយុយឺនយូរដើម្បីបន្តការដឹកនាំដ៏ជោគជ័យក្នុងប្រវត្តិសាស្ត្រដ៏ឧត្តុង្គឧត្តមសម្រាប់កងយោធពលខេមរភូមិន្ទនិងប្រទេសជាតិឲ្យកាន់តែមានការរីកចំរើននិងអភិវឌ្ឍន៍ប្រកបដោយសន្តិភាពមិត្តភាពមានភាពសម្បូរសប្បាយជារៀងរហូតទៅ។
សូមសម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់ជួបតែសេចក្តីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំងប្រាំប្រការអាយុវណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សូមគោរពជូនពរពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកជំទាវ ព្រមទាំងនាយទាហាននាយទាហានរងនៃកងរាជអាវុធហត្ថទាំងអស់