ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចាត់តាំង នាយទាហានជាន់ខ្ពស់កងរាជអាវុធហត្ថ អញ្ជើញចុះសាកសួរសុខទុក្ខ លោក ឧត្តមសេនីយ៍ឯក ហ៊ាង និន អតីតកងរាជអាវុធហត្ថចូលនិវត្តន៍ និងជាក្រុមប្រឹក្សាខេត្តព្រះសីហនុ ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅលំនៅដ្ឋាន ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។