You are currently viewing ប្រតិបត្តិការបង្ក្រាបករណីពាក់ព័ន្ធជាមួយសារធាតុញៀនចំនួន០៣លើក ឃាត់ខ្លួនជនសង្ស័យចំនួន១៨នាក់ ជាមួយថ្នាំញៀន៨៣កញ្ចប់

ប្រតិបត្តិការបង្ក្រាបករណីពាក់ព័ន្ធជាមួយសារធាតុញៀនចំនួន០៣លើក ឃាត់ខ្លួនជនសង្ស័យចំនួន១៨នាក់ ជាមួយថ្នាំញៀន៨៣កញ្ចប់

ភ្នំពេញៈ ត្រឹមរយះពេលចំនួន០១ថ្ងៃ ០១យប់ កម្លាំងកងរាជអាវុធហត្ថក្នុងមូលដ្ឋានរាជធានីភ្នំពេញ បានធ្វើការបង្ក្រាបករណីពាក់ព័ន្ធ ជាមួយសារធាតុញៀន ចំនួន០៣លើក និងឃាត់ខ្លួនជនសង្ស័យបានចំនួន១៨នាក់ ជាមួយថ្នាំញៀន៨៣កញ្ចប់។ បើតាមសំដីមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ការធ្វើប្រតិបត្តិការបង្ក្រាប០៣លើកនេះ
គឺធ្វើឡើងជាបន្តបន្ទាប់គ្នានាថ្ងៃដដែល។ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញដដែលបានបន្តអោយដឹងទៀតថា ប្រតិបត្តិការបង្ក្រាបលើកទី០១ គឺធ្វើឡើងនៅវេលាម៉ោង ០៩ និង២០នាទី ថ្ងៃទី២៩ ឆ្នាំ២០១៦ នៅចំណុចដីឡូត៍មួយកន្លែ ស្ថិតក្នុងភូមិឬស្សីមួយ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់។
បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យនូវបក្ខពួក របស់ខ្លួន ជនសង្ស័យក៏បានសារភាពប្រាប់មន្ត្រីអាវុធហត្ថ។ បន្ទាប់ពីបានទទួលចម្លើយពីជនសង្ស័យ កម្លាំងកងរាជអាវុធហត្ថ ក៏បានចេញធ្វើប្រតិបត្តិការបង្ក្រាបជាលើកទី០២ នៅវេលាម៉ោង២៣ និង០០នាទី ថ្ងៃដដែល ស្ថិតនៅចំណុចភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនបានជនសង្ស័យចំនួនម្នាក់។
បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យ ដែលត្រូវឃាត់ខ្លួនបាននោះ ជនសង្ស័យក៏បានសារភាពថា ខ្លួននៅមានបក្ខពួកតទៀត។

បន្ទាប់ពីបានទទួលចម្លើយសារភាពពីជនសង្ស័យ កម្លាំងកងរាជអាវុធហត្ថក៏បានចេញប្រតិបត្តិការជា លើកទី០៣ នៅវេលាម៉ោង ០០ និង១៥នាទីឈានចូល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលេខB1 ផ្លូវរថភ្លើង សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយកម្លាំងបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន១៣នាក់បន្ថែម។ មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបន្តឱ្យដឹងថា ទៀតថា កម្លាំងកងរាជអាវុធហត្ថបានចាប់យកវត្ថុតាងក្នុងប្រតិបត្តិការទាំង០៣លើកនេះរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកសរុបចំនួន ៨៣កញ្ចប់
០២. ម៉ូតូចំនួន ០៧គ្រឿង
០៣. ទូរស័ព្ទដៃចំនួន ០៧គ្រឿង
០៤. ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០២គ្រឿង
០៥. កាបូចំនួន០១
០៦. កាតគ្រីម៉ូតូចំនួន០៣
០៧. ខ្សែកចំនួន០១ខ្សែ និងខ្សែដៃចំនួន០១ខ្សែ
០៨. ឧបករណ៍សំរាប់សេពគ្រឿងញៀន និងសំភារៈមួយចំនួនរបស់ជនសង្ស័យ។

ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី។
o1

o2

o3

o4

o5

o6

o7

o8

o9

o10

o11

o12

o13

o15