ព្រឹកថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញផ្សព្វផ្សាយការងារសោធននិវត្តន៍ និងកំណែទម្រង់កងរាជអាវុធហត្ថ ដោយមានការចូលរួមដោយ លោក ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ និងនាយករង ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ យោធាចារ្យ ព្រមទាំងបុគ្គលិក មជ្ឈមណ្ឌល ហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយជាច្រើនរូបទៀត។