ប៉ៃលិន៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធបត្ថខេត្តប៉ៃលិន លោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីផ្សព្វផ្សាយការងារអប់រំនយោបាយចិត្តសាស្រ្ត និងផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យឯករាជ្យជាតិ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ និងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។