កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០៩:០០ នាទី ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិក្បាលកន្លង់ ភូមិអន្លង់មេត្រី ភូមិកោះរកា ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង កម្លាំងកងរាជអាវុធហត្ថស្រុក ដឹកនាំដោយ លោក អនុសេនីយ៍ឯក គង្គ សាវឿន មេបញ្ជាការស្រុកបានចុះសហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ ដោយបានដកហូតរបាំងសាច់អ៊ួនប្រវែង ៦០០ ម៉ែត្រ, លូសាច់អ៊ួនចំនួន ០៩ មាត់, លូស្បៃមុង ០២ មាត់, បង្គោលចម្រុះចំនួន ១១៥ ដើម, កូនត្រីចម្រុះចំនួន ២៥ គីឡូក្រាម។
សម្ភារៈល្មើសដុតបំផ្លាញចោលនៅហ្នឹងកន្លែងចំណែកកូនត្រីលែងចូលក្នុងទន្លេវិញ។