ប៉ៃលិន៖ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ភិន ផុន មេបញ្ជាការរង តំណាងលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន ដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន ១លានរៀលទៅប្រគល់ជូនគ្រួសារលោក វរសេនីយ៍ទោ នង វណ្ណនី មេបញ្ជាការរង ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស ដល់គេហដ្ឋានស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលភរិយារបស់លោកវរសេនីយ៍ទើបនឹងសម្រាលកូន កាលពីថ្ងៃ២៤ ខែតុលា ឆ្នា២០២០។