ត្បូងឃ្មុំៈ វេលាម៉ោង២២ និង៥៤នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពញ្ញាក្រែក សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើ និងប៉ូលីសសេដ្ឋកិច្ចស្រុក បានបង្ក្រាបបទល្មើសព្រៃឈើចំនួន០១លើក ដោយឃាត់រថយន្តម៉ាកកាមេរីឆ្លាម ចំនួន០១គ្រឿង ដែលបានដឹកឈើប្រណិតខុសច្បាប់ ស្ថិតនៅចំណុចភូមិកណ្តោលកោង
ឃុំកោងកាង ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ។
មន្ត្រីកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានប្រាប់ភ្នាក់ងារ GRK News ថា ក្នុងប្រតិបត្តិការបង្ក្រាបនោះ កម្លាំងបានធ្វើការចាប់យកវត្ថុតាង រួមមាន ឈើប្រណិតប្រភេទឈើនាងនួនចំនួន ៨០ដុំ ស្មើនឹង៦៩៤គីឡូក្រាម ផងដែរ។
វត្ថុតាងដែលចាប់យកបាន ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។