You are currently viewing យោធិននៃកងរាជអាវុធហត្ថ ចំនួន ៣៤៥នាក់ បានបើកប្រាក់ឧបត្ថម្ភគោលនយោបាយ!

យោធិននៃកងរាជអាវុធហត្ថ ចំនួន ៣៤៥នាក់ បានបើកប្រាក់ឧបត្ថម្ភគោលនយោបាយ!

ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និង លោកឧត្តមសេនីយ៍ឯក សំ ចាន់ធួន អគ្គនាយករង អគ្គនាយកដ្ឋានយោធសាវា ក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការ គោលនយោបាយយោធិន សោធននិវត្តន៍ បានអញ្ជើញជាគណៈអធិបតីភាព ក្នុងពិធីសំណេះសំណាល និងបើកផ្តល់ប្រាក់ឧបត្ថម្ភគោលនយោបាយមួយលើកដំបូងជូនយោធិន នៃកងរាជអាវុធហត្ថ ដល់សោធននិវត្តន៍ ២៥រាជធានី ខេត្ត ចំនួន ៣៤៥នាក់។