You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធជាមួយសារធាតុញៀន

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធជាមួយសារធាតុញៀន

ព្រះសីហនុៈ វេលាម៉ោង១៤ និង៤៥នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធជាមួយសារធាតុញៀន ស្ថិតនៅចំណុច ក្រុមទី១៧ ភូមិអូរតាប៉ាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើតាមសំដីភ្នាក់ងារ GRK News បានឱ្យដឹងថា មុននឹងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ បានទទួលការសហការពីប្រជាពលរដ្ឋថាមាន យុវជនមួយក្រុម កំពុងសេពគ្រឿងញៀននៅចំណុចខាងលើ។ បន្ទាប់ពីទទួលបានដំណឹង កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ ក៏បានចុះទៅអន្តរាគមន៍បង្ក្រាបភ្លាមៗ។
ភ្នាក់ងារបានបន្តឱ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួនមានឈ្មោះៈ
០១. សោម ចន្ថា ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅចំណុចកើតហេតុ ខាងលើ
០២. មឺន ឌីណា ភេទប្រុស អាយុ២៣ឆ្នាំ ទីលំនៅភូមិ-ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
០៣. សិន សាមិត ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅចំណុចកើតហេតុខាងលើ។

ភ្នាក់ងារបានបន្តទៀតថា កម្លាំងបានធ្វើការចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកក ចំនួន០២កញ្ចប់ ដែលមានទម្ងន់ ១១.៧៥ក្រាម
០២.ទូរស័ព្ទដៃចំនួន ០១គ្រឿង
០៣. ជញ្ជីងថ្លឹង០១គ្រឿង
០៤. ដែកកេះ០៥ និងសំភារះជក់១ចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកព្រៃនប់ កំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។
s1

s2

s3