You are currently viewing កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

តាកែវ៖ នៅវេលាម៉ោង១០ និង ៤០ នាទីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ ការិយាល័យប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងដូនកែវ ដឹកនាំដោយលោក អនុសេនីយ៍ត្រី ហួត វឿន នាយការិយាល័យស្ដីទី ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញបានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចភូមិ ឡូរីសង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមតីរិវិធី។