ភ្នំពេញ៖ នៅថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ឧត្តមសេនីយ៍ទោ ដួង ចោម នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាប្រតិភូកងរាជអាវុធហត្ថ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ទោ សយ ស៊ីថា អនុប្រធានជំនាញគ្រប់គ្រងស្តង់ដាសម្ភារៈ និងបច្ចេកទេស មជ្ឈមណ្ឌលជាតិ នៅគេហដ្ឋានស្ថិតនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕