កែប៖ នៅវេលាម៉ោង ១១ និង១១ នាទី ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តកែប និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកែប ដឹកនាំដោយ លោក វរសេនីយ៍ឯក អ៊ុក រិទ្ធីស័ក្ត មេបញ្ជាការរង ទទួលការងារយុត្តិធម៌ សហការជាមួយស្នងការស្រាវជ្រាវសន្តិសុខ បញ្ជាការដ្ឋាន អង្គរក្ស ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ចាន់ ជ្រា ស្នងការរងស្រាវជ្រាវសន្តិសុខ បញ្ជការដ្ឋានអង្គរក្ស និងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត។ កម្លាំងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សាយ ម៉េង ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរអាជីវក មានទីលំនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប នៅចំណុចផ្ទះវេលុយវីង មុខផ្លូវចូលផ្សារសេះស ស្ថិតនៅអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប ពាក់ព័ន្ធករណីឆបោកប្រាក់ (ជ្រើសរើសទ័ពបំរើការងារអង្គភាពបញ្ជាការដ្ឋានអង្គរក្ស) កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។