You are currently viewing នៅបញ្ជាការដ្ឋានកងរាអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ដល់នាយទាហាន នាយទាហានរង

នៅបញ្ជាការដ្ឋានកងរាអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ដល់នាយទាហាន នាយទាហានរង

ស្វាយរៀង : វេលាម៉ោង៨ និង០០ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត សំរាប់វគ្គទី២ ក្នុងឆ្នាំ២០១៦
ដែលមានរយ:ពេល១ខែ និងមានខ្លឹមសារ រំលឹកមេរៀនលំហាត់របៀប មេរៀនច្បាប់ នីតិវិធីព្រហ្មទណ្ឌ និងក្រមព្រហ្មទណ្ឌ មេរៀនឋានលេខា ដែលពិធីនេះប្រព្រឹត្តក្រោមអធិបតីភាព លោកវរៈសេនីយ៍ឯក នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងសិក្ខាកាមសរុប ចំនួន ៤៧នាក់ ។ ក្នុងពិធីនេះដែរលោកវរៈសេនីយ៍ឯក នុត នន្ទមេបញ្ជាការរង បានមានប្រសាសន៍ ណែនាំដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេសនាម គោរពវិន័យអោយម៉ឺងម៉ាត់តាមកម្មវិធីហ្វឹកហ្វឺន ខិតខំរៀនសូត្រ នូវនីតិវិធីច្បាប់ ដើម្បីមានចំណេះ ដឹងក្នុងការអនុវត្តន៍ តាមតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីការពារសន្តិសុខសុវត្ថិភាព និងបំរើការងារ និងសង្គ្រោះប្រជាពលរដ្ឋ បានទាន់ពេលវេលានិងមានប្រសិទ្ធភាព ៕
p1

p2

p3

p4

p5

p6