You are currently viewing សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញត្រួតពិនិត្យហេដ្ឋារចនាសម្ពន្ធមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ!

សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញត្រួតពិនិត្យហេដ្ឋារចនាសម្ពន្ធមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ!

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមជ្ឈមណ្ឌល ហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ គណៈប្រតិភូដឹកនាំដោយ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំគណប្រតិភូអញ្ជើញចុះត្រួតពិនិត្យកាងារសាងសង់ហេដ្ឋារចនាសម្ពន្ធ មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ ក្នុងដំណើទស្សនកិច្ចនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។ ក្នុងដំណើរត្រួតពិនិត្យនេះ ត្រូវបានទទួលស្វាគមន៍ដោយ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងឧត្តមសេនីយ៍ នាយទាហានជាន់ខ្ពស់នៃកងរាជអាវុធហត្ថ ជាច្រើនរូបផងដែរ។
ឧត្តមសេនីយ៍ឯក ភួង ស៊ីភិន មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើបទបង្ហាញជូនគណៈប្រតិភូអំពីការសាងសង់ទីលាន បាញ់គ្រាប់ពិត ឃ្លាំងគ្រាប់ ឃ្លាំងអាវុធ ស្ថានីយ៍ផលិតទឹកស្អាតទី២ ឃ្លាំងភស្តុភាបច្ចេកទេស ទីតាំងមណ្ឌលពហុសិក្សា អគារទីចាត់ការ អាងស្តុកទឹក វេទិកា ការសិក្សារបស់សិក្ខាកាម និងអគារស្នាក់នៅ ហេត្ថារចនាសម្ព័ន្ធរបស់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ ចាប់ផ្តើមដំណើរការសាងសង់ពីឆ្នាំ២០១៣ ក្នុងផ្ទៃដៃប្រមាណ ៥០០០ ហិចតា និងបានដំណើរការសាងសង់រហូតមកទាល់នឹងពេលនេះ សម្រេចតាមផែនការដែលបានគ្រោងទុក នឹងបញ្ជប់ការសាងសង់នៅឆ្នាំ២០២២ ខាងមុខ ហើយមជ្ឈមណ្ឌលហ្វឹកហ្វឺននេះ នឹងក្លាយជាកន្លែងហ្វឹកហ្វឺនដ៏ធំសម្រាប់កងរាជអាវុធហត្ថ និងកងយោធពលខេមរភូមិន្ទ ហើយក៏ជាកន្លែងសម្រាប់ការប្រកួតបាញ់កាំភ្លើងអាស៊ាន នៅក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកីឡា SEAGame ឆ្នាំ២០២៣ខាងមុខផងដែរ។