ភ្នំពេញ៖ អនុវត្តតាមផែនការហ្វឹកហ្វឺនរបស់ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី ញឹម សីលា ស្នងការ ស្នងការដ្ឋានផែនការ ប្រតិបត្តិការនិងហ្វឹកហ្វឺន ជាអនុប្រធានគណៈកម្មការអនុរក្សបានអញ្ជើញត្រួតពិនិត្យការប្រឡងជ្រើសរើសសមត្ថភាពនាយទាហាននៃកងរាជអាវុធហត្ថសម្រាប់ចូលរៀនវគ្គមន្រ្តីនគបាលយុត្តិធម៌ជំនាន់ទី២៥ មានបេក្ខជនចូលរួមចំនួន១៦០នាក់ក្នុងនោះស្រី៧នាក់ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល ពិធីនេះប្រព្រឹត្តិទៅនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។