You are currently viewing ឧត្តមសេនីយ៍ត្រី ហង្ស ថុល នាំយកនូវថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ប្រគល់ជូនមន្ត្រីក្រោមឱវាទ

ឧត្តមសេនីយ៍ត្រី ហង្ស ថុល នាំយកនូវថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ប្រគល់ជូនមន្ត្រីក្រោមឱវាទ

កំពង់ធំ៖ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការីចុះសួរសុខទុក្ខ និងបាននាំយកនូវថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ប្រគល់ជូនមន្ត្រីក្រោមឱវាទ ដែលមានជំងឺចំនួន ២នាក់គឺ លោក អនុសេនីយ៍ទោ តាប់ រ៉ាម៉ិច ជំនួយការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់ស្វាយ ដែលកំពុងសំរាកព្យាបាលនៅផ្ទះ ស្ថិតនៅក្នុងភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ថវិកាចំនួន ១.២៩៥.០០០រៀល និង លោក វរសេនីយ៍ទោ ចាន់ មាន នាយរងសេនាធិការ កងរាជអាវុធហត្ថខេត្តកំពង់ធំ ដែលកំពុងសំរាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ថវិកាចំនួន ១.៨១៥.០០០រៀល ។