You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ចាម សហការបង្ក្រាបករណីគ្រឿងញៀន

កម្លាំងអាវុធហត្ថខេត្តកំពង់ចាម សហការបង្ក្រាបករណីគ្រឿងញៀន

កំពង់ចាម៖ នៅវេលាម៉ោង ១៧ និង ១០នាទីថ្ងៃទី០៦ ខែវិច្ឆិការ ឆ្នាំ២០២០ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោក វរសេនីយ៍ត្រី សែម ឃាង ប្រធានមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តបានចុះបង្ក្រាបករណីគ្រឿងញៀនចំណុចមាត់ទន្លេកំពង់រង់ចាំភូមិទី១១ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម និងបានបន្តទៅភូមិទួលគរឃុំទន្លេបិទ ស្រុកត្បូងយ្មុំ ខេត្តត្បូងឃ្មុំដោយបានសហការជាមួយកម្លាំងកងរាជអាវុធហត្តស្រុកត្បូងឃ្មុំ និងបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៤នាក់ប្រុស និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី។