ប៉ៃលិន៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន លោក វរសេនីយ៍ឯក ស៊ាង វណ្ណដន មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានធ្វើការប្រជុំផ្សព្វផ្សាយអំពីវិធានការការពារជម្ងឺរឆ្លងកូវីត១៩ និងបើកចែកអាវរងារដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តប៉ៃលិន។