កណ្តាល៖ លោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានអញ្ជើញជួបសំណេះសំណាល និងចែកអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់លោក លោកស្រី មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងក្រុង-ស្រុកទាំង១១ កងវរអន្តរាគមន៍ និងនាយទាហាន នាយទាហានរងទាំងអស់ ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកមេបញ្ជាការ ក៏បានផ្សព្វផ្សាយបន្ថែមទៀត ពីជំងឺកូវីដ.១៩ និងអនុវត្តតាមវិធានការ ការពាររបស់ក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ដើម្បីបង្ការខ្លួនឯង និងក្រុមគ្រួសារជៀសផុតពី ជំងឺកាចសាហាវនេះ។ កម្មវិធីនេះប្រព្រិត្តិទៅនៅថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០៕