ស្វាយរៀង៖ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក តូច សាវឿន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខក្រុមគ្រួសារ លោក អនុសេនីយ៍ត្រី ឆាយ សុផាន់ណា ជំនួយការការិយាល័យបុគ្គលិក កងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះ ស្ថិតនៅភូមិស្វាយរៀង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ក្នុងនោះផងដែរ លោកមេបញ្ជាការ បានឧបត្ថម្ភសម្ភារៈរួមមាន ទឹកដោះគោឆៅ ០៤យួរ, ត្រីខ ០២យួរ, មី ០២កេះ, ទឹកផ្លែឈើ ០២កេះ, ទឹកបរិសុទ្ធ ០១កេះ និងថវិកា ១,០០០,០០០រៀល(មួយលានរៀល)។ ទុកជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាលផងដែរ។