ប៉ៃលិន៖ នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ភិន ផុន មេបញ្ជាការរង តំណាង លោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំមន្រ្តីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន១,០០០,០០០៛ ទៅប្រគល់ជូនគ្រួសារ លោក អនុសេនីយ៍ត្រី ឈុំ ភារ៉េន ជំនួយការ ការិយាល័យបច្ចេកទេស កងរាជអាវុធហត្ថខេត្តប៉ៃលិន ដែលភរិយារបស់លោកទើបនឹងសម្រាលកូន កាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ ដល់មន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។