ស្ទឹងត្រែង៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានបើកចែកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទទួលបានគ្រប់ៗគ្នា នឹងមានមតិផ្ដាំផ្ញើមួយចំនួន។