កំពង់ស្ពឺ៖ រសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ៣០,៧២៤,០០០រៀល ទៅប្រគល់ជូនគ្រួសារសពលោកវរសេនីយ៍ត្រី ព្រឿន វ៉ៃ អនុប្រធានមន្ទីរ បច្ចេកទេស សន្តិសុខ ដែលទទួលមរណភាពដោយរោគាពាធ កាលពីពេលកន្លងទៅ។