បន្ទាយមានជ័យ៖ យោងតាមពាក្យបណ្ដឹងចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ជនរងគ្រោះឈ្មោះ អេង បៀកនី ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងពាក្យបណ្ដឹងឈ្មោះ លន់ ម៉េងទ្រី ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់/ក្រុងប៉ោយប៉ែត ស្ដីពីករណីបាត់ម៉ូតូ កាលពីថ្ងៃទី០៩ ខែវិច្ឆិការ ឆ្នាំ២០២០ នៅចំណុចមុខសណ្ឋាគារ ហាក់ហួត និងចំណុចមុខកាស៊ីណូនាគទិព្វ ក្នុងក្រុងប៉ោយប៉ែត។
ក្រោយពីបានទទួលពាក្យបណ្ដឹងរួច លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ មូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែន បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធ។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងម៉ូតូហុងដាឌ្រីមដែលជាមធ្យោបាយប្រព្រឹត្តបទល្មើស ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌខេត្តបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ចំណែកម៉ូតូរបស់ម្ចាស់បណ្ដឹងទាំងពីរត្រូវបានប្រគល់ឱ្យវិញ៕