ឧត្តរមានជ័យ ៖ នៅថ្ងៃទី១២-១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី លី ឡាដា មេបញ្ជាការរង ទទួលការងារទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានប្រជុំផ្សព្វផ្សាយស្តីពីការបំផុស និងជំរុញចលនាប្រឡងប្រណាំងក្នុងកងរាជអាវុធហត្ថ ( ផែនប្រឡងប្រណាំងទី១ ) ដល់នាយទាហាន នាយទាហានរង តាមអង្គភាពចំណុះ ចំនួន ៥លើក។