ឧត្តរមានជ័យ៖ នៅវេលាម៉ោង ១២និង ៣០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២០ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ត្រពាំងប្រាសាទ ដឹកនាំដោយលោក វរសេនីយ៍ទោ គង់ ដារ៉ា មេបញ្ជាការ បានចុះ ឃាត់ខ្លួនបុរសម្នាក់ក្នុង ផ្ទះសំណាក់មួយកន្លែង (យីហោប្រាសាទមាស) ស្ថិតនៅភូមិទួលតាសេក ឃុំ-ស្រុកត្រពាំងប្រាសាទពីបទ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ អូន ភា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរធ្វើស្រែ ស្រុកកំណើត ភូមិរវាង ឃុំធ្លក ស្រុកត្រាំង ខេត្តតាកែវ បច្ចុប្បន្នរស់នៅក្នុងភូមិ ថ្នល់កែង ឃុំ-ស្រុកត្រពាំងប្រាសាទ.
វត្ថុតាងដកហូតមានម្សៅក្រាមសថ្លា (ម៉ាទឹកកក) 0៣កញ្ចក់, ទូរស័ព្ទដៃចំនួន០១គ្រឿង, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ០១, កូនកាបូបដៃពណ៌ខ្មៅ០១, ប្រដាប់ប្រើប្រាស់មួយសេពសារធាតុញៀនមួយចំនួន។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
