ប៉ៃលន៖ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក វរសេនីយ៍ទោ នួន ធុល មេបញ្ជាការរង ទទួលការងារភស្តុភារ តំណាងលោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន អញ្ជើញចែកអាល់កុល និងម៉ាស ទៅលោកប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ ដើម្បីយកទៅចែកជូនដល់មន្ត្រីក្រោមឱវាទ សម្រាប់ប្រើប្រាស់ ការពារជំងឺឆ្លងកូវីត.១៩។