រតនគិរី៖ នារសៀលថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី បានអញ្ជើញជួបសំណេះសំណាល និងបើកចែកអាវរងារ ជូនដល់ដៃនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត អាវរងារនេះជាអំណោយដ៍ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ មេបញ្ជាការ បានផ្សព្វផ្សាយអំពីសភាពការណ៍វិវត្តអំពីការឆ្លងរាលដាលនៃជំងឺកូវិដ១៩ និងចូលរួមអនុវត្តតាមវិធានការ ការពាររបស់ក្រសួងសុខាភិបាលឱ្យបានបានម៉ឺនម៉ាត់ ដើម្បីបង្ការនិងការពារខ្លួនឯង ព្រមទាំងក្រុមគ្រួសារជៀសឱ្យផុតអំពីជំងឺកាចសាហាវនេះ។