ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីបើកវគ្គបំប៉នការងារដាំដុះនិងចិញ្ចឹមសត្វ។ ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី ឧត្តមសេនីយ៍ នាយរងសេនាធិការ លោកស្នងការ ស្នងការដ្ឋានទាំង៧ នាយកវិទ្យាស្ថានកំបូល នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរីករាយ នាយការិយាល័យ ព្រមទាំងមេបញ្ជាការវរសេនាតូច និងមេបញ្ជាការរងខេត្តទទួលបន្ទុកការងារភស្តុភារ ប្រធានមន្ទីរភស្តុភារ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថតាមបណ្តារាជធានី ខេត្តក៏បានចូលរួមក្នុងពិធីនេះតាមរយៈ Video Conference ផងដែរ៕