ព្រះសីហនុ៖ វេលាម៉ោង១៤:០០នាទីរសៀល ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជូនជនសង្ស័យប្រុស ស្រី ជនជាតិចិន ចំនួន ០៦នាក់ រួមនឹងវត្ថុតាង ទៅអយ្យការអមសាលាដំបូង ពាក់ព័ន្ធករណីលួច មានស្ថានទម្ងន់ទោស។