You are currently viewing ឧត្តមសេនីយ៍ត្រី សោ សាវឿន អញ្ជើញបើកចែកអាវរងារដល់នាយ នាយរង និងពលអាវុធហត្ថខេត្តកំពង់ចាមទាំងអស់!

ឧត្តមសេនីយ៍ត្រី សោ សាវឿន អញ្ជើញបើកចែកអាវរងារដល់នាយ នាយរង និងពលអាវុធហត្ថខេត្តកំពង់ចាមទាំងអស់!

កំពង់ចាម៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឧត្ដមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល និងចែកអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់នាយ នាយរង និងពលអាវុធហត្ថខេត្តកំពង់ចាមទាំងអស់ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកមេបញ្ជាការ ក៏បានផ្សព្វផ្សាយបន្ថែមពាក់ព័ន្ធនឹងជំងឺកូវីដ.១៩ និងត្រូវអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់ដើម្បីបង្ការខ្លួនឯង និងក្រុមគ្រួសារជៀសផុតពីជំងឺកាចសាហាវនេះ។ និងបានផ្សព្វផ្សាយផែនការណែនាំស្ដីពី ការបំផុស និងជំរុញចលនាប្រឡងប្រណាំងក្នុងកងរាជអាវុធហត្ថ(ផែនប្រឡងប្រណាំងទី១)របស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។