កំពង់ធំ៖ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំក្រុមសហការីចុះសាកសួរសុខទុក្ខ លោក វរសេនីយ៍ត្រី សុខ ធី មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុកប្រាសាទសំបូរ ដែលមានជំងឺ នឹងកំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ និងបាននាំយកថវិកាមូនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន ១.៦៧០.០០០រៀល ប្រគល់ជូនផងដែរ ។