You are currently viewing ឧត្តមសេនីយ៍ត្រី ញឹម សីលា អញ្ជើញធ្វើបទឧទ្ទេសនាមស្តីពីការរៀបចំផែនការ និងយន្តការគ្រប់គ្រងសង្គ្រោះគ្រោះមហន្តរាយ

ឧត្តមសេនីយ៍ត្រី ញឹម សីលា អញ្ជើញធ្វើបទឧទ្ទេសនាមស្តីពីការរៀបចំផែនការ និងយន្តការគ្រប់គ្រងសង្គ្រោះគ្រោះមហន្តរាយ

ព្រះសីហនុ៖ រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ញឹម សីលា ស្នងការ ស្នងការដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើបទឧទ្ទេសនាមស្តីពីការរៀបចំផែនការ គោលការណ៍ណែនាំ និងយន្តការគ្រប់គ្រងសង្គ្រោះគ្រោះមហន្តរាយ ជូនដល់សិក្ខាកាម នៃកងប្រតិបត្តិការរុករកនិងសង្រ្គោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រចាំការខេត្តព្រះសីហនុ និងដោយមានការចូលរួមពី លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ប្រតិភូអមដំណើរ ព្រមទាំងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ។