You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំងៈ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦ វេលាម៉ោង០៨ និង៣០នាទី កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានសហការជាមួយខណ្ឌរដ្ឋបាលជលផល បង្ក្រាបបទល្មើសនេសាទ០១លើក ស្ថិតនៅចំណុច ភូមិពាមខ្នង ឃុំផ្លូវទូក និងភូមិក្រម៉ាល់ ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានរៀបរាប់ប្រាប់ឱ្យដឹងថា កម្លាំងខណ្ឌរដ្ឋបាលជលផលបានធ្វើការចាប់យកវត្ថុតាង មួយចំនួនរួមមានៈ
០១. មាត់លួស្បៃមុង ចំនួន២២មាត់ឡូ
០២. របាំងព្រួលស្បៃមុង ចំនួន១៦០០ម៉ែត្រ
០៣. បង្គោលចំនួន ៧៥០ដើម
០៤. កូនត្រីចំរុះចំនួន ៤០គីឡូក្រាម។

បច្ចុប្បន្នកម្លាំងកំពុងស្វែងរកជនល្មើសយកមកផ្តន់ទារទោស ចំណែកវត្ថុតាងដែលកម្លាំងចាប់យក ត្រូវបានដុតបំផ្លាញចោល និងកូនត្រីត្រូវបានចាក់លែងចូលទន្លេ។
7

77

777