ព្រះសីហនុ៖ ព្រឹកថ្ងៃព្រសហ្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក ឧត្តមសេនីយ៍ឯក ម៉ន សាម៉ុន មេបញ្ជាការរង តំណាង លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបំប៉នជំនាញ ប្រើប្រាស់ឧបករណ៍ សម្ភារៈសង្រ្គោះគ្រោះមហន្តរាយ នៃកងប្រតិបត្តិការរុករក និងសង្រ្គោះគ្រោះមហន្តរាយកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រចាំខេត្តព្រះសីហនុ សិក្ខាកាមសរុបចំនួន ១២០នាក់
ពិធីនេះដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ាង សុីណេត អភិបាលរងខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ប្រតិភូអមដំណើកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាយកសាលាទាំងពីរ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ លោក ឧត្ដមសេនីយ៍ វរសេនីយ៍ លោក លោកស្រី តំណាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមជួយសង្រ្គោះប្រជាជននៅកម្ពុជា តំណាងបញ្ជាការដ្ឋានកងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ទីបញ្ជាការជួរមុខ នៃគណ:កម្មាធិការ អគ្គលេខាធិការដ្ឋានសន្តិសុខ លម្ហសមុទ្រ ស្នងការងនគរបាលខេត្ត តំបន់ប្រតិបត្តិការសឹករងខេត្ត អង្គភាពបង្រ្កាបបទល្មើសលើផ្ទៃសមុទ្រ ព្រមទាំងនាយទាហាន សិក្ខាកាមនៃកងរាជអាវុធហត្ថ ជាច្រើនរូបទៀត៕