ស្វាយរៀង៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំមន្ត្រីក្រោមឱវាទ បានអញ្ជើញចុះសាកសួរសុខទុក្ខ លោកស្រី អនុសេនីយ៍ត្រី យក់ ចាន់ស៊ីថា ជំនួយការការិយាល័យបទល្មើសជួញដូរមនុស្ស កងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលទើបនឹងសម្រាលកូននៅក្នុងមន្ទីរពេទ្យខេត្តស្វាយរៀង ស្ថិតនៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។ ក្នុងនោះផងដែរ លោកមេបញ្ជាការ បានឧបត្ថម្ភសម្ភារៈរួមមាន ទឹកដោះគោឆៅ ០៣យួរ, ទឹកផ្លែឈើ ០១កេះ, ទឹកសុទ្ធ ០២កេះ, ផ្លែឈើ ០១កន្រ្តក, ក្រដាសអនាម័យ ០៤ដុំ និងថវិកា ១,០០០,០០០រៀល(មួយលានរៀល) ព្រមជាមួយគ្នានោះដែរនាយអាវុធហត្ថក្នុងមន្ទីរយុត្តិធម៌បានឧបត្ថម្ភថវិកាមន្ថែមចំនួន ៥០០,០០០រៀល ( ប្រាំសែនរៀល )ផងដែរ។ ទុកជាការចែករំលែកសម្រាលបន្ទុកនៅក្នុងគ្រួសារផងដែរ។