You are currently viewing ចោរលួច បន្លំខ្លួនជាម្ចាស់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួន

ចោរលួច បន្លំខ្លួនជាម្ចាស់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យឃាត់ខ្លួន

បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់បានសុំផ្ទះគេស្នាក់នៅ១យប់ ពេលម្ចាស់ផ្ទះមិននៅ ឆ្លៀតឱកាស ក៏លួចម៉ូតូរបស់ម្ចាស់ផ្ទះជិះគេចបាត់ តែសំណាងអាក្រក់ត្រូវអស់សាំងជនសង្ស័យបានយកម៉ូតូ លាក់ទុកចោលនៅក្នុងព្រៃហើយគេចខ្លួនបាត់។
ក្រោយមកអាវុធហត្ថស្នាក់ការសន្តិសុខ៦៦៦ភ្នំលៀប ស្រុកព្រះនេត្រព្រះ ក៏បានប្រទះឃើញម៉ូតូ១គ្រឿង ដែលគេយកមកប្លុងចោលនៅក្នុងព្រៃ ពេលនោះកំលាំងអាវុធហត្ថស្នាក់ការ ក៏បានបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ថ រួចធ្វើការផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដើម្បីស្វែងរកម្ចាស់ លុះនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦នេះ ស្រាប់តែជនសង្ស័យបានចេញមុខមកយកម៉ូតូ ដោយអះអាងថាខ្លួនជាម្ចាស់ម៉ូតូ ដោយសារតែគ្មានឯកសារគ្រប់គ្រាន់ហើយយោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ ឈ្មោះទិដ្ឋ រដ្ឋ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលបានដាក់ពាក្យបណ្ដឹង នៅបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ទើបកម្លាំងអាវុធហត្ថខេត្ត ធ្វើការឃាត់ខ្លួនតែម្ដង។ មន្ត្រីកងរាជអាវុធហត្ថទទួលលើការងារយុត្តិធម៌ បានប្រាប់អោយដឹងថា ជនសង្ស័យមានឈ្មោះ ត្រង់ សង្គម (ហៅសង្គោម) ភេទប្រុស អាយុ១៩ឆ្នាំ ទីលំនៅមិនពិតប្រាកដ។ មន្ត្រីដដែល បានបន្តអោយដឹងទៀតថា ជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានលួចម៉ូតូរបស់ឈ្មោះ ទិដ្ឋ រដ្ឋ នេះពិតប្រាកដមែន ក្រោយពីលួចបានហើយខ្លួនបានជិះទៅ ខេត្តកំពង់ធំ លុះជិះមកដល់ចំណុច ឃុំភ្នំលៀប ស្រុកព្រះនេត្រ ម៉ូតូក៏អស់សាំងហើយខ្លួនអត់មានប្រាក់ចាក់សាំង ក៏ទុកម៉ូតូចោល ក្នុងព្រៃក្បែរ បង្គោលភ្លើងចុះពីផ្លូវជាតិប្រហែល១០ម៉ែត្រហើយជនសង្ស័យក៏បានគេចខ្លួន។ ក្រោយពីបានចំលើយសារភាពហើយជនសង្ស័យត្រូវបានអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីដាក់ទោសទៅតាមផ្លូវច្បាប់ ចំណែកម៉ូតូត្រូវបានប្រគល់ទៅឲ្យម្ចាស់ដើមវិញហើយ៕
8

88

888