You are currently viewing វគ្គបំប៉នការងារដាំដុះ និងចិញ្ចឹមសត្វ ត្រូវបានបញ្ចប់ជាស្ថាពរ !

វគ្គបំប៉នការងារដាំដុះ និងចិញ្ចឹមសត្វ ត្រូវបានបញ្ចប់ជាស្ថាពរ !

ភ្នំពេញ ៖ ព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតី​ភាពក្នុងពិធីបិទវគ្គបំប៉នការងារដាំដុះនិងចិញ្ចឹមសត្វ។ ពិធីនេះមានការ​អញ្ជើញចូលរួមពីសំណាក់លោក លោកស្រីឧត្តមសេនីយ៍ នាយរង​សេនាធិការ លោកស្នងការ ស្នងការរង នាយការិយាល័យ ប្រធាន អនុប្រធានវរសេនាតូចអន្តរាគមន៍ចល័ត និងមេបញ្ជាការរង​កងរាជ​អាវុធហត្ថខេត្តទទួលបន្ទុកការងារភស្តុភារ ប្រធានមន្ទីរភស្តុភារ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថតាម​បណ្តារាជធានី ខេត្តក៏បានចូលរួមក្នុងពិធីនេះតាមរយៈ Video Conference ផងដែរ៕