រតនគិរី៖ កាលពីថ្ងៃសុក្រ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដឹកនាំដោយលោក វរសេនីយ៍ត្រី ប៉ែន រតនា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុក និងជាប្រធានស្នាក់ការ៧៨២ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងចម្រុះ ចុះប្រតិបត្តិការឃាត់រថយន្តចំនួន០១គ្រឿងពាក់ស្លាកលេខ ភ.ព2Q.5495 ពណ៌ខៀវឆ្នូតស(ម៉ាកបាឡែន) ដឹកផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតិ ស្ថិតត្រង់ចំណុចភូមិសាស្ត្រភូមិភិ ឃុំសេសានស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
ដោយបានចាប់យករថយន្តចំនួន០១គ្រឿង, ឈើប្រណិតចំនួន០,៥១២ម៉ែត្រគូប បច្ចុប្បន្នវត្ថុតាងត្រូវបានប្រគល់ជូនជំនាញ រដ្ឋបាលព្រៃឈើស្រុកបរកែវចាត់ការតាមនីតិវិធី។