កំពង់ឆ្នាំង ៖ នៅវេលាម៉ោង ១៨:០០ នាទី ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិក្តីត្នោត ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួលផែនយុត្តិធម៌ បានចុះបង្រ្កាបករណីចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ នាង កុសល ភេទប្រុស អាយុ ៣៧ ឆ្នាំ ទីលំនៅភូមិសំរ៉ោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត។
