ព្រះវិហារ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញចុះសាកសួរសុខទុក្ខគ្រួសារនាយរងអាវុធហត្ថចំនួន០២គ្រួសារ ដែលប្រពន្ធរបស់គាត់ទើបឆ្លងទន្លេ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ក្នុងនោះផងដែរលោកមេបញ្ជាការ បានឧបត្ថម្ភថវិកាចំនួន ៥០០.០០០រៀល ទឹកផ្លែឈើ ០១កេស, ទឹសុទ្ធ ០១កេស និងទឹកដោះគោឆៅ ០២ឡូតិ៍ ក្នុងមួយគ្រួសារៗ។