កណ្តាល៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នឹងដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យបាន ចំនួន ០៤នាក់ និងដកហូតវត្ថុតាងថ្នាំញៀន(ម៉ាទឹកកក) ចំនួន ១១កញ្ចប់, ទូរស័ព្ទ ចំនួន ០៤គ្រឿង, សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី។