កណ្តាល ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះធំ ខេត្តកណ្តាល សហការជាមួយសង្កាត់រដ្ឋបាលព្រៃឈើ បានចុះបង្ក្រាបការជួញដូរសត្វព្រៃខុសច្បាប់ (ពស់ថ្លាន់) នៅចំណុចស្ទឹងលើកដែក ស្ថិតនៅភូមិព្រែកអណ្តូង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ភេទប្រុស។ វត្ថុតាងចាប់យករួមមាន ពស់ថ្លាន់ចំនួន ១៥ក្បាល និងសម្ភារមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រគល់ឲ្យសង្កាត់រដ្ឋបាលព្រៃឈើអនុវត្តតាមនីតិវិធីបន្ត។