You are currently viewing នាយឧត្ដមសេនីយ៍ សៅ សុខា អញ្ជើញចុះពិនិត្យស្តូបសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម!

នាយឧត្ដមសេនីយ៍ សៅ សុខា អញ្ជើញចុះពិនិត្យស្តូបសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម!

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសួនសមិទ្ធផលយោធានៃវិមានឈ្នះ ឈ្នះ កងរាជអាវុធហត្ថ និង នគរបាលជាតិ លោក នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះពិនិត្យស្តូបសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ដោយមានការចូលរួមពីសំណាក់នាយនគរបាលជាន់ខ្ពស់ និងនាយអាវុធហត្ថដែលមានការពាក់ព័ន្ធផងដែរ។