You are currently viewing ឧត្តមសេនីយ៍ត្រី អេង ហុី បើកកិច្ចប្រជុំពិភាក្សាការរៀបចំរចនាសម្ពន្ធក្របខណ្ឌចាត់តាំងថ្មី

ឧត្តមសេនីយ៍ត្រី អេង ហុី បើកកិច្ចប្រជុំពិភាក្សាការរៀបចំរចនាសម្ពន្ធក្របខណ្ឌចាត់តាំងថ្មី

ភ្នំពេញ ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហុី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សា ការរៀបចំរចនាសម្ពន្ធក្របខណ្ឌចាត់តាំង ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ។ ពិធីនេះមានការអញ្ជើញពីលោកឧត្តមសេនីយ៍​ស្នងការរង នាយ នាយរងការិយាល័យ ព្រមទាំងនាយទាហាន នាយទាហានរងចំណុះស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ។