You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញបិទវគ្គបំប៉នការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ប្រចាំឆមាស២ ត្រីមាស៤ ឆ្នាំ ២០២០!

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញបិទវគ្គបំប៉នការពារ សន្តិសុខ រក្សាសណ្តាប់ធ្នាប់ប្រចាំឆមាស២ ត្រីមាស៤ ឆ្នាំ ២០២០!

កណ្តាល៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកណ្តាល បានធ្វើពិធីបិទវគ្គបំប៉ន ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ឆមាស២ ត្រីមាស៤ ឆ្នាំ២០២០។ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ដោយ បានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី មេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុក កងអន្តរាគមន៍ គ្រូឧទ្ទេសនាម និងសិក្ខាកាម ជាច្រើនរូបផងដែរ ។
ក្នុងឱកាសនោះដែរ លោកមេបញ្ជាការ បានផ្តាំផ្ញើដល់ សិក្ខាកាមទាំងអស់ ក្រោយពីចប់វគ្គ ពេលត្រឡប់ទៅអង្គភាពវិញ ត្រូវយកចំណេះដឹងដែលបានមកពីការបំប៉នរៀនសូត្រយកទៅអនុវត្ត ក្នុងការបំពេញភារកិច្ចឲ្យចំទិសដៅ ត្រូវគោរពបទបញ្ជា វិន័យ មានគុណធម៌ សាមគ្គីឯកភាពផ្ទៃក្នុង និងមានកិច្ចសហការល្អជាមួយគ្រប់ស្ថាប័នមានសមត្ថកិច្ច អាជ្ញាធរដែនដី និងប្រជាពលរដ្ឋជៀសវាងធ្វើអ្វីនាំឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះសេចក្ដីថ្លៃថ្នូររបស់កងរាជអាវុធហត្ថ។ ទាំងអស់នេះជាអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលតែងតែក្រើនរំលឹកដាស់តឿន ដល់ថ្នាក់ក្រោមអនុវត្តជាប្រចាំ និងត្រូវការពារដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ទោះឋិតក្នុងតម្លៃណាក៏ដោយ ដើម្បីស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍន៍ ដែលជាសេចក្តីត្រូវការចាំបាច់បំផុតរបស់ប្រជាពលរដ្ឋគ្រប់ៗរូប។ ក្នុងឱកាសនោះផងដែរ លោកមេបញ្ជាការបានផ្សព្វផ្សាយ បន្ថែមដល់នាយ នាយរងអាវុធហត្ថ ឲ្យអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ស្ដីពីការការពារជំងឺកូវីដ.១៩ ផងដែរ ពិធីនេះប្រព្រឹត្តិទៅនៅថ្ងៃអង្គារ ទី២៤ ខែវិច្ឆិការ ឆ្នាំ២០២០៕