You are currently viewing កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ!

កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ!

កំពង់ឆ្នាំង ៖ នៅវេលាម៉ោង ០៩:៣០ នាទី ថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចព្រែកដូនតី និងចំណុចវាលភក់ ស្ថិតក្នុងភូមិក្រម៉ាល ឃុំប្រឡាយមាស ស្រុកកំពង់លែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ដឹកនាំដោយលោក វរសេនីយ៍ត្រី ឡុង សាវ៉ាត មេបញ្ជាការស្រុក សហការជាមួយកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទ ដោយបានដកហូតរបាំងសាច់អួនប្រវែង ៧០០ ម៉ែត្រ, លូសាច់អួនចំនួន ១៤ មាត់, បង្គោលចម្រុះចំនួន ៣០០ ដើម, សម្រាស់មែកចំនួន ២០០ មែក ស្មើនិង ៤៥០ ម៉ែត្រការ៉េ និងកូនត្រីចម្រុះចំនួន ៣០ គីឡូក្រាម។
បច្ចុប្បន្នសម្ភារៈល្មើសដុតបំផ្លាញចោលនៅហ្នឹងកន្លែង ចំណែកកូនត្រីលែងចូលក្នុងទន្លេវិញ។