You are currently viewing កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តរតនគិរី សហការបង្ក្រាបបទល្មើសព្រៃឈើ

រតនគិរី៖ នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ យោងបទបញ្ជារបស់លោក ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានលុង ខេត្តរតនគិរី ដឹកនាំដោយលោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការក្រុង សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាដំបូងខេត្តរតនគិរី កម្លាំងបានចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្រ្តក្រុងបានលុង ដោយបានប្រទះឃើញម៉ូតូចំនួន១គ្រឿង(កែច្នៃ) គ្មានស្លាកលេខដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត ស្ថិតត្រង់ចំណុចភូមិសាស្ត្រភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដោយបានចាប់យកម៉ូតូចំនួន០១គ្រឿង, ឈើ(ធ្នង់) ចំនួន៤០ដុំ បច្ចុប្បន្នវត្ថុតាងម៉ូតូ និងឈើត្រូវបានប្រគល់ជូនសង្កាត់រដ្ឋបាលក្រុងបានលុងដើម្បីចាត់ការតាមនីតិវិធី។