ប៉ៃលិន៖នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថខេត្តប៉ៃលិន ដឹកនាំដោយលោក វរសេនីយ៍ត្រី ស៊ិន តាំ អនុប្រធានមន្ទីរ ស្រាវជ្រាវបង្រ្កាបបទល្មើស សហការជាមួយកម្លាំងស្នាក់ការ៥៧០៣ ចុះបង្ក្រាបករណីលួច (ទូរសព្ទដៃ) ដោយបានឃាត់ខ្លួនជនសង្ស័យ០២នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការ។